ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ថ្ងៃច័ន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារជាក់ស្តែងបានយ៉ាងល្អប្រសើរនៅមូលដ្ឋាន សូមសម្តែងនូវសេចក្តីគោរពកោតសរសើរ និងសូមលើកទឹកចិត្តបន្តជួយផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ និងទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។ ដោយសេចក្តីគោរពស្រឡាញ់ពេញចិត្ត ឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាថែទាំកាពារសុខភាពមនុស្សចាស់សម្រាប់ខែកក្កដា ឆ្នំា២០២២ ក្នុងបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែង។